ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក សុខ ស្រូយ ប្រធានរតនាគារខេត្ត លោក គឹម សុផាន់ណារឹទ្ធ អនុប្រធាននាយកដ្ឋានថវិកានីយកម្ម បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១៧សហវ.សរ.អថ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ។ ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ និងមន្រ្តី នៃមន្ទីរ សហវ.តក អង្គភាពមន្ទីរជំនាញ ជុំវិញខេត្ត និង ការិយាល័យអប់រំស្រុក នៅសាលប្រជុំធំ នៃមន្ទីរសហវ.តក ។